(ភ្នំពេញ)៖ ទឹកក្រូចអាយស៍កូឡា IZE Cola ដែលសាធារណជន ជាពិសេសយុវវ័យ បានទទួលស្គាល់ និងគាំទ្រខ្លាំងលើទីផ្សារកម្ពុជា បានសម្រេចបន្ថែមម៉ោងផលិតផលិតផលទឹកក្រូចអាយស៍កូឡា IZE Cola ដប កាលពីពេលថ្មីៗនេះ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា IZE Cola បានឲ្យដឹងថា៖ «ដោយសារតែតម្រូវការទីផ្សារខ្ពស់ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបានសម្រេចបន្ថែមម៉ោងសង្វាក់ផលិតកម្ម ជាពិសេសទឹកក្រូចអាយស៍ IZE ដប ដែលមានរង្វាន់ក្នុងគម្របដបភ្ជាប់ទៅជាមួយជាច្រើនរង្វាន់ផងដែរ»

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏សូមថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានគាំទ្រផលិតផលទឹកក្រូចអាយស៍នៅទូទាំងប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់អតិថិជនទាំងអស់កុំភ្លេចពិនិត្យមើលគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដើម្បីមានឱកាសឈ្នះទូរស័ព្ទដៃស្មានហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូចអាយស៍ជាច្រើនរយរង្វាន់ផងដែរ។

ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងមាន ៣ រសជាតិ អាយស៏កូឡាអាយស៏ក្រូចឆ្មា និងអាយស៏រសជាតិផ្លែឈើចំរុះ៕