(សៀមរាប)៖ របាយការណ៍ផ្លូវការបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅរយៈពេល៦ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេសចំនួន ៣៨៧, ៨៤០នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៦៨.៨៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

សម្រាប់ចំណូលបានពីការលក់បណ្ណ ចូលទស្សនាជូនភ្ញៀវបរទេសវិញ នៅឆមាសទី១នេះ ទទួលបានចំនួន ១៨,០៩២,៥៥០ដុល្លារ ធ្លាក់ចុះ៦៧.៥៤%។

សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល០៦ខែ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ៧៧៥,៦៨០ដុល្លារ។

ដោយឡែកសម្រាប់ក្នុងខែមិថុនា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១,៧៤៧នាក់ បានចូលទស្សនាអង្គរ បានចំនួន៧១,២១៩ដុល្លារ ធ្លាក់ចុះជាង៩៨ភាគរយ។

គ្រឹះស្ថានអង្គរបានឲ្យដឹងថា ចំណូលលក់បណ្ណនៅប្រាសាទកោះ កែរ រយៈពេល០៦ខែ ក្នុងឆ្នាំ២០២០ មានចំនួន៨,៥៤៤នាក់ បានចំណូល ៨៥,៤៤០ ដុល្លារ៕