(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៤លាននាក់ ស្លាប់ ៥០ម៉ឺននាក់ និងជាសះស្បើយជាង ៥.៦លាននាក់!

៣៖ រដ្ឋមន្ត្រីការពារជាតិ៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលពុះពារគ្រប់ឧបសគ្គ ការពារប្រជាពលរដ្ឋពីគ្រោះអាសន្ននានា

៤៖ WHO ព្រមាន៖ «ការរាតត្បាតជំងឺ COVID-19 នៅមិនទាន់ខិតទៅជិត ទីបញ្ចប់នៅឡើយទេ»

៥៖ លោក ហុីង សុខសាន ហែកកេរ្តិ៍លោក សម រង្សុី រឿងលាលែងពីប្រធានបក្សសង្គ្រោះជាតិ

៦៖ WHO បង្ហាញពីរបៀបប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ចៀសផុតពីការឆ្លងនូវមេរោគកូវីដ១៩

៧៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

៨៖ អឺរ៉ុបបញ្ចេញឈ្មោះប្រទេសចំនួន ១៤ ដែលមានសុវត្ថិភាពពី COVID-19 និងអាចធ្វើដំណើរមកអឺរ៉ុបឡើងវិញបាន

៩៖ អគ្គនាយកស៉ីម៉ាក់ ប្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីមានបញ្ហាគ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ !

១០៖ អាថ៌កំបាំងនៃវីរុសកូរ៉ូណានឹងត្រូវបំបែក! WHO ប្រកាសបញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិត

១១៖ លោក សុខ ទូច ស្នើឱ្យក្រសួងស្ថាប័នរបស់រដ្ឋ យកពាក្យថ្មីៗទៅពិភាក្សាជាមួយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ មុនដាក់ឱ្យប្រើប្រាស់

១២៖ ទីបំផុតក្រុមហ៊ុនមួយនៅឥណ្ឌា «ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស»

១៣៖ លោក វ៉ា ថន បង្ហាញពីវឌ្ឍនភាព និងការរីកចម្រើនរបស់រដ្ឋបាលខេត្តក្រចេះ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១៤៖ ប្រធានាធិបតីវេណេស៊ុយអេឡាទុកពេល ៧២ម៉ោង ឲ្យប្រធានបេសកកម្មអឺរ៉ុប វេចបង្វិច និងហោះចេញពីប្រទេសនេះភ្លាម!

១៥៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី០១-០៧ ខែកក្កដា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង ពិសេសនៅតំបន់មាត់សមុទ្រ, អ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន !

១៦៖ អ៉ីរ៉ង់ទើបចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ជុំវិញការធ្វើឃាតមេទ័ពខ្លួនគឺលោក Soleimani កាលពីដើមឆ្នាំនេះ

១៧៖ ពលរដ្ឋក្រីក្រជាង១២,០០០គ្រួសារ នៅខេត្តក្រចេះ ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល គិតពីឆ្នាំ២០១០ដល់បច្ចុប្បន្

១៨៖ ទីបំផុតសភាចិនអនុម័តច្បាប់សន្តិសុខជាតិថ្មី លើហុងកុងហើយ!

១៩៖ ទីបំផុតតុលាការបារាំង កាត់ទោសអតីតនាយករដ្ឋមន្ត្រី Fillon «ដាក់ពន្ធនាគារ៥ឆ្នាំ» ពីបទបង្កើតការងារក្លែងក្លាយ និងកេងថវិកាជាតិ

២០៖ កុំស្រមើស្រមៃថា អាមេរិកនឹងចូលមកជួយឲ្យសោះ ក្នុងករណីតៃវ៉ាន់ផ្ទុះសង្គ្រាមជាមួយចិន, នេះបើតាមសម្តីអតីតមន្ត្រីជាន់ខ្ពស់តៃវ៉ាន់

២១៖ អាចក្លាយជាបញ្ហាធំសម្រាប់ចិន? ឥណ្ឌាតឿនរុស្ស៊ីឲ្យពន្លឿនការប្រគល់ S-400 និងយន្តហោះចម្បាំង ខណៈជម្លោះព្រំដែនជាមួយចិនកំពុងបន្ត

២២៖ អ៉ីរ៉ង់កត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតមិនធ្លាប់មានក្នុង១ថ្ងៃ ក្រោយបន្ធូរបន្ថយវិធានការរឹតត្បិត

២៣៖ កាណាដាអះអាងថា ស្ថានការណ៍ COVID-19 ក្នុងប្រទេសនេះ ធូរស្រាលខ្លាំងជាងអាមេរិក

២៤៖ តើលោក ដូណាល់ ត្រាំ ដឹងពីរឿងរុស្ស៊ី ឱ្យលុយរង្វាន់ក្រុមតាលីបង់ សម្លាប់កងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន ដែរឬទេ?

២៥៖ អាជ្ញាធរអាកាសចរណ៍អាមេរិក ចាប់ផ្តើមការហោះហើរតេស្ត ដើម្បីសាកល្បងសុវត្ថិភាពយន្តហោះត្រកូល 737 MAX របស់ Boeing ឡើងវិញ

២៦៖ ថៃត្រៀមបើកបារ-រង្គសាល និងអនុញ្ញាតឲ្យជនបរទេសមួយចំនួនចូល ចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះ

២៧៖ ទីបំផុតមេចលនាប្រឆាំងចិននៅហុងកុង «ប្រកាសដកខ្លួនពីឆាកនយោបាយ» ដោយសារភ័យខ្លាច ច្បាប់សន្តិសុខជាតិថ្មី

- ព័ត៌មាន Fresh News Plus

១៖ ព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេបំផុត លំដាប់ទី៤ លើពិភពលោក ត្រូវបានលុបចោលដោយសារ COVID-19

២៖ សមាគមបាល់ទាត់អង់គ្លេស នឹងកាត់បន្ថយការងារ១២៤កន្លែង ដោយសារផលប៉ះពាល់ពី COVID-19

៣៖ ចំណេះដឹងទូទៅ៖ តើថ្មកសាងពីរ៉ាមីតនៅប្រទេសអេហ្ស៊ីបយកមកពីណា?

៤៖ Premier League រកឃើញ១ករណីថ្មីនៃ Covid-19 ពីការធ្វើតេស្តកីឡាករ និងបុគ្គលិកចំនួន ២,២៥០នាក់

៥៖ ក្លិប Madrid បានបន្ថែមពាក្យ «Real» មានរយៈពេល ១០០ឆ្នាំមកហើយ!

៦៖ កីឡាករចាំទីវ័យ ៤២ឆ្នាំ Buffon បន្តកិច្ចសន្យាថ្មី ១ឆ្នាំទៀតជាមួយក្លិប Juventus

៧៖ ចំណេះដឹងទូទៅ៖ យន្តហោះ «Air Force One» ដែលប្រៀបដូចសេតវិមានលើផ្ទៃអាកាស របស់ប្រធានាធិបតីអាមេរិក

៨៖ Youtube បញ្ចេញតួលេខផ្លូវការ ចំពោះបទថ្មី របស់ BLACKPINK បំបែកកំណត់ត្រា រយៈ ពេល២៤ម៉ោងដំបូង មានអ្នកចូលទស្សនាជាង ៨០លានដង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com