(ភ្នំពេញ)៖ ឧបាសិកា សុខ ចេង ត្រូវជាលោកយាយរបស់ឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុង និងលោកជំទាវ តែ សុវណ្ណី (ត្រូវជាចៅស្រី) បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖២០នាទីព្រឹក នេះបើតាមក្រុមគ្រួសាររបស់នៃសព ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

សពឧបាសិកា សុខ ចេង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ២២៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មី៣ (ខាងកើតផ្សារធំថ្មី) ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ វេលាម៉ោង៦៖៣០នាទីព្រឹក ឆ្ពោះទៅកាន់វត្តកោងកាង តាមបណ្តោយផ្លូវជាតិលេខ២ ខេត្តកណ្តាល។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព៕