(ភ្នំពេញ)៖ ទឹកបរិសុទ្ធ Oral (ឱរ៉ាល់) បានផ្លាស់ប្តូររូបភាពដប និងសំបកកេសថ្មី ដើម្បីអបអរខួប១០ឆ្នាំ នៃអង្គភាពផលិតទឹកបរិសិទ្ធឱរ៉ាល់ ដែលនឹងចែកចាយលើទីផ្សារ ក្នុងពេលឆាប់ៗនេះ ដែលមាននូវ រូបភាពដបថ្មីនេះគឺស្រស់ថ្លា មានសោភ័ណភាពស្អាតសម្រាប់អ្នក ប្រើប្រាស់សម័យទំនើប ព្រមទាំងមានអាំងប៉ាវសំណាង រហូតដល់២០០លានរៀល នៅក្នុងកេសផងដែរ។

បច្ចុប្បន្ន ទឹកបរិសុទ្ធ Oral មាន៥ប្រភេទ គឺចំណុះ២២០មីល្លីលីត្រក្នុង១កេស មាន៤៨កែវ ចំណុះ៣៥០មីល្លីលីត្រ និងចំណុះ៥០០មីល្លីលីត្រ ដែលប្រភេទទាំងពីរនេះ ក្នុង១កេស មាន២៤ដប ចំណុះ១៥០០មីល្លីលីត្រ ក្នុង១កេសមាន១២ដប និងប្រភេទ២០លីត្រ។

អង្គភាពទឹកបរិសុទ្ធ Oral បង្កើតឡើង ក្នុងគោលដៅដេម្បីចូលរួម គិតគូរពីសុខភាពប្រជាពលរដ្ឋ តាមរយៈការផ្ដល់ទឹកបរិសុទ្ធ ប្រកបដោយសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ឈានមុខគេ ស្របតាម ស្តង់ដាជាតិ និងអន្តរជាតិ តាមរយៈវិញ្ញាបនបត្រ ISO 9001:2008 និងHACCP។

ពិសេស មួយផ្នែកនៃការស្វែងរកមូលនិធិសម្រាប់ឲ្យសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ មានថវិកា ដើម្បីបម្រើឲ្យសម្មភាពមនុស្សធម៌ តាមរយៈជួយដល់ជនងាយរងគ្រោះ ដោយសារ អគ្គីភ័យ, ទឹកជំនន់, ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ព្រមទាំងរួមចំណែកក្នុងយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ របស់យុវជនកាកបាទក្រហម កងទ័ពឈរជើង នៅសមរភូមិមុខ និងយុវជនរងគ្រោះដោយសារគ្រឿងញៀន ជាដើម។ល។

ចំណែក ផលិតផលសម្រេចត្រូវបានត្រួតពិនិត្យលើគុណភាពយ៉ាងត្រឹមត្រូវ រាល់ពេលដោយមន្ទីរពិសោធន៍ របស់រោងចក្រផ្ទាល់ មុនចែកចាយលើទីផ្សារ ហើយបានបញ្ជូនផលិតផល សម្រេចទៅពិនិត្យគុណភាពនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ និងមន្ទីរពិសោធន៍ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជាជារៀងរាល់ខែ ដើម្បីផ្ទៀងផ្ទាត់ជាមួយមន្ទីរពិសោធន៍ របស់រោងចក្រ ហើយទន្ទឹមនឹងនេះអង្គភាពត្រូវបានអង្គការស្ដង់ដាពិភពលោក ចុះមកពិនិត្យរៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ថា តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពជារួមទាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានគៀងគរសមាជិក ដែលមានសណ្តានចិត្តសប្បុរសធម៌ បង្កើតបានជា ក្រុមហ៊ុនផលិតទឹកបរសុទ្ធឱរ៉ាល់ នៅក្នុងឆ្នាំ២០០៥ជាជំហានដំបូង លោកស្រី អ៊ឹង ស៊ីស្រ៊ន ជាសមាជិកគណៈកម្មារធិការសាកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ បានចូលរួមចំណែកផ្តល់នូវទីតាំងដើម្បីសាងសង់អគារ រោងចក្រផលិតទឹកបរិសុទ្ធនេះឡើង ក៏ជាការរួមចំនែកយ៉ាងធំធេង ក្នុងផ្នែកមនុស្សធម៌ និងបានចាប់ផ្ដើមកសាងនៅឆ្នាំ២០០៦ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០០៧៕