(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រូវបានក្រុមគ្រួសារប្រកាសដំណឹងថា បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ នាវេលាម៉ោង ០២៖០៤នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅគេហដ្ឋានលេខ៤៦ ផ្លូវលេខ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារសព បានឱ្យដឹងថា បច្ចុប្បន្នសព នាយឧត្តមសេនីយ៍ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់នៅ គេហដ្ឋានលេខ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាសេចក្ដីជូនដំណឹងចំពោះ សម្ដេច ទ្រង់ លោក លោកស្រី នាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប តាមការគួរ។ រីឯកម្មវិធីបុណ្យសព នឹង មានទូលថ្វាយ និងជម្រាបជូនជ្រាបជាក្រោយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារសព នាយឧត្តមសេនីយ៍ ចក់ ឡេង៖