(ភ្នំពេញ)៖ លោក នូ ឧសភា តារាចម្រៀងម្ចាស់បទ “ព្រងើយ” ដែលល្បីខ្លាំងក្នុងស្រទាប់យុវវ័យ កំពុងងឿងឆ្ងល់ថាតើផ្លូវណាដែលលោកអាចទៅរកទិញស្រាបៀរ កម្ពុជាដែលមានរង្វាន់សំណាងឈ្នះ ៥លានរៀននឹងគេដែរ។

ចម្ងល់នេះផ្ទុះឡើង បន្ទាប់ពីលោកបានដឹងថាត្រឹមរយៈពេល ១ សប្តាហ៍កន្លងទៅសោះ មានអ្នកឈ្នះរង្វាន់ ៥ លានរៀលពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រហូតទៅដល់ ១៨ នាក់ឯណោះ ដោយក្នុងនោះរួមមានចំនួន ១១ នាក់មកពីភ្នំពេញ ២ នាក់ នៅឯបាត់ដំបង ២នាក់ មក ពីខេត្ត កណ្តាល ១ នាក់ កំពុងស្ពឺ ១នាក់ទៀត ពីព្រៃវែង និង ពោធិ៍សាត់ ១ នាក់ផងដែរ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឆ្លើយតបទៅចម្ងល់លោក នូ ឧសភា យ៉ាងដូច្នេះថា៖ « ក្រវិលកំប៉ុងទឹកប្រាក់ ៥លានរៀល ត្រូវបានដាក់នៅជាប់កំប៉ុង ស្រាបៀរ កម្ពុជា ច្រើនណាស់ហើយក៏បានបញ្ជូនទៅក្នុងទីផ្សារទូទាំងប្រទេសរួចហើយដែរ ដូច្នេះផ្លូវដែលអាចទៅរករង្វាន់ទាំងអស់នោះបាន គឺតម្រូវឲ្យអតិថិជនទាំងអស់បន្តដំណើរគាំទ្រពិសាស្រាបៀរ កម្ពុជារាល់កម្មវិធីជួបជុំ ជប់លៀងផ្សេងៗដើម្បីឆ្ពោះទៅរកសំណាងទាំងអស់នោះ។

លោកស្រីបន្តទៀតថា យើងមើលមិនឃើញពីសំណាងទាំងអស់នោះទេ លុះត្រាណាតែឃើញ រូបភាពរង្វាន់រថយន្ត ឬ ទឹកប្រាក់ ៥០ លានរៀល ៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀល នៅលើក្រវិលដែលអ្នកកាន់ជាប់នឹងដៃ ទើបដឹងថា “អូ! សំណាងមកដល់ហើយ!”។

 ពិសាដោយការទទួលខុសត្រូវ!