(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានថវិកា ២លានដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

២៖ ស្ថានទូតកូរ៉េខាងជើងនៅរុស្ស៊ី ព្រមានពីការបំផ្ទុះសង្គ្រាមនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទាន ថវិកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

៤៖ ត្រាំ ព្រមានប្រើកម្លាំងបាយលើក្រុមបាតុករនៅវ៉ាស៊ីនតោន, Twitter បិទសារព្រមាននោះភ្លាម ព្រោះរំលោភលើគោលការណ៍

៥៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងគាំទ្រឱ្យធនាគាររឹបអូសទ្រព្យសម្បត្តិកូនបំណុល ដែលជឿតាមការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំងក្រៅស្រុក មិនឲ្យសងលុយធនាគារ

៦៖ លោក គីម ជុងអ៊ុន សម្រេចផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើង ដើម្បីសងសឹកកូរ៉េខាងត្បូង

៧៖ សម្ដេចតេជោ ហ៊ុន សែន៖ ថវិកា២៥លានដុល្លារ ត្រូវចំណាយប្រចាំខែ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាតដោយសារ COVID-19

៨៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយក្នុង១ថ្ងៃរកឃើញអ្នកឆ្លង COVID-19 ជិត ១៦,០០០នាក់

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងជំរុញវិស័យកសិកម្ម ខណៈការនាំចេញអង្ករមានការកើនឡើង និងអះអាងថា កម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ

១០៖ រដ្ឋអារីហ្សូណា, តិចសាស់ និងណេវ៉ាដារបស់អាមេរិក ទើបបំបែកកំណត់ត្រាថ្មី ដោយមានអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត

១១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជន

១២៖ ទីបំផុតប្អូនប្រុសបង្កើតនៃនាយករដ្ឋមន្ត្រីសិង្ហបុរី ចូលធ្វើសមាជិកបក្សប្រឆាំងជាផ្លូវការ នៅមុនការបោះឆ្នោតសកលមកដល់

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបោះទុន១០០លានដុល្លារទៅទីជនបទ ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋ

១៤៖ លោក ដូណាល់ ត្រាំ ព្រមានចាប់ខ្លួនអ្នកបំផ្លាញរូបសំណាក ដាក់ពន្ធនាគារ១០ឆ្នាំ

១៥៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះអ្នកវិភាគ ដែលរិះគន់ការឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល ដល់ប្រជាពលរដ្ឋជួបការលំបាក

១៦៖ ចិន ព្រមានពីហានិភ័យផ្ទុះជម្លោះ ខណៈយោធាអាមេរិក កាន់តែបង្កើន វត្តមាននៅក្នុងតំបន់

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តតាមដានអ្នករងផលប៉ះពាល់ពីជំងឺកូវីដ១៩ បន្ថែមទៀត ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់

១៨៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១២នាក់ (៧នាក់នៅប៉េកាំង) នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៩៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឱ្យការពារខ្លួន កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ ឱ្យសោះ !

២០៖ ចៅក្រមសហព័ន្ធតម្រូវឲ្យប្រធានាធិបតីប្រេស៊ីល «ពាក់ម៉ាស់ជានិច្ចពេលចេញក្រៅ» បើមិនដូច្នោះទេនឹងត្រូវពិន័យប្រាក់ ៣៨៧ដុល្លារ

២១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានករណីឆ្លងថ្មីទេ ខណៈមានអ្នកជាសះស្បើយ១នាក់ទៀត ដែលធ្វើឱ្យអ្នកជំងឺកូវីដ១៩នៅកម្ពុជានៅសល់ត្រឹម២នាក់ប៉ុណ្ណោះ

២២៖ កន្លែងធ្វើតេស្តរក COVID-19 ចល័តដំបូងបំផុត ត្រូវដាក់ឲ្យដំណើរការនៅប៉េកាំង

២៣៖ ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតព្យួរការងារលើកទី៧, រដ្ឋចំណាយជិត ៤លានដុល្លាររយៈពេល៧លើកនេះ

២៤៖ បទវិភាគអន្តរជាតិ៖ ចុះបើលោក ដូណាល់ ត្រាំ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត តើនឹងមានអ្វីកើតឡើង?

- ព័ត៌មាន Fresh News Plus

១៖ ប្រេស៊ីលបញ្ជាឲ្យផ្អាកប្រតិបត្តិការនៃប្រព័ន្ធទូទាត់ប្រាក់ថ្មីរបស់ WhatsApp ព្រោះដាក់ចេញដោយគ្មានការអនុញ្ញាត

២៖ កីឡាករវាយកូនបាល់លេខ១ ពិភពលោក Djokovic មាន Covid-19 និងបន្តចម្លងដល់មិត្តរួមក្រុម ៣នាក់ទៀត

៣៖ កីឡាករគ្រីកឃីត ៧នាក់របស់ប៉ាគីស្ថានមានជំងឺ COVID-19 មុនទៅប្រកួតនៅអង់គ្លេស

៤៖ តារាសិចរបស់អាមេរិក លោក Ron Jeremy ប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ករណីរំលោភសេពសន្ថវៈលើស្ត្រី ៣នាក់

៥៖ ចំណេះដឹងទូទៅ៖ ក្នុងសង្គ្រាមលោកលើកទី២ តើប្រទេសណាខ្លះខ្ទេចខ្ទីច្រើនជាងគេ?

៦៖ Liverpool ត្រៀមលើកពាននៅកីឡដ្ឋាន Man City ខណៈអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេល ៣០ឆ្នាំក្នុងការដង្ហែពាន Premier League

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com