(ភ្នំពេញ)៖ ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីងនិងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាង ដល់អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

ដើម្បីទទួលបានរង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចី របស់អម្រឹតតាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយ ដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាស ឈ្នះទឹកប្រាក់១លានរៀល ចំនួន២រង្វាន់ជារៀងរាល់សប្តាហ៍ និងម៉ូតូ១គ្រឿងរាល់ខែ។

ធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការប្រកាសឈ្មោះ អ្នកឈ្នះជារៀងរាល់សប្តាហ៍ និងផ្សាយផ្ទាល់ ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះប្រចាំខែ តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការទាក់ទងទៅ ដើម្បីធ្វើការប្រគល់រង្វាន់។

ជាមួយគ្នានេះដែរ អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង តាមរយៈកម្មវិធី អម្រឹត ម៉ូបាល ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989#។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៕