(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM បានសម្ពោធនូវគម្រោងអ៊ិនធឺណិតថ្មីរបស់ខ្លួនឈ្មោះថា MegaSurf ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវកញ្ចប់អ៊ិនធឺណិតមានល្បឿនលឿនខ្លាំង និងជម្រើសសេវាកម្មបន្ថែមពិសេសមួយ ដែលធ្វើឱ្យគម្រោងអ៊ិនធឺណិតមួយនេះ ក្លាយជាដំណោះស្រាយ WiFi ពេញលេញដំបូងគេនៅកម្ពុជា។

គម្រោងអ៊ិនធឺណិត MegaSurf មានចំណុចទាក់ទាញជាច្រើនទាំងចំណុចបច្ចេកវិទ្យា តម្លៃ និងប្រូម៉ូសិន។ ចំណុចទាក់ទាញសំខាន់ទីមួយ គឺលទ្ធភាពគ្រប់គ្រងស៊ីជម្រៅ លើបណ្តាញ WiFi របស់គេហដ្ឋានលោកអ្នកដោយខ្លួនឯង។ MegaSurf ខុសគ្នាពីគម្រោងអ៊ីនធឺណិតសម្រាប់គេហដ្ឋានដ៏ទៃទៀត ព្រោះនេះជាលើកដំបូងដែលក្រុមហ៊ុន EZECOM ពាំនាំនូវបច្ចេកវិទ្យា Mesh WiFi មកដល់អ្នកប្រើប្រាស់នៅកម្ពុជា និងផ្តល់លទ្ធភាពអោយពួកគាត់គ្រប់គ្រងបណ្តាញ WiFi ក្នុងគេហដ្ឋានរបស់គាត់ដោយខ្លួនឯង តាមរយៈកម្មវិធី EzeWiFi។

ឥឡូវយើងក្រលេកមកមើលជម្រើសល្បឿនអ៊ិនធឺណិតដែលផ្តល់ឱ្យដោយគម្រោង MegaSurf ជាមុនសិន។ កញ្ចប់ល្បឿនពីតូចទៅធំគឺកញ្ចប់ ៣០ Mbps តម្លៃ ២៩ដុល្លារក្នុង១ខែ កញ្ចប់ ៥០ Mbps តម្លៃ ៤៩ដុល្លារក្នុង១ខែ និងកញ្ចប់ ១០០ Mbps តម្លៃ ៦៩ដុល្លារក្នុង១ខែ។ ច្បាស់ណាស់គម្រោង MegaSurf ត្រូវបានរចនាឡើង សម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការអ៊ិនធឺណិតខ្ពស់ និងក្រុមគ្រួសារដែលមានសមាជិកច្រើន។ ល្បឿនអ៊ិនធឺណិតដែលផ្តល់ជូននេះ គឺលឿនពេញស្មើគ្នាសម្រាប់គ្រប់ សកម្មភាពទាំងទាញយក (download) និងផ្ទេរទិន្នន័យ (upload) ក៏ដូចជាសម្រាប់សេវាកម្មបន្ថែមពាក់ព័ន្ធដ៏ទៃទៀតដូចជា សេវាទូរទស្សន៍អ៊ិនធឺណិត OTT TV របស់ក្រុមហ៊ុនទៀតផង។

ចំណុចសំខាន់ទីពីរគឺបច្ចេកវិទ្យា Mesh WiFi! នេះគឺជាបច្ចេកវិទ្យាចុងក្រោយរបស់រោតទ័រ (Router) WiFi ដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការបញ្ជូនទិន្នន័យទៅកាន់ ឧបករណ៍ ឌីជីថលផ្សេងៗរបស់អ្នក ដែលធ្វើឱ្យអ៊ិនធឺណិតរបស់អ្នកលឿនរហ័ស និងរលូនឥតអាក់ ជាពិសេសវាដោះស្រាយបញ្ហា «ចន្លោះគ្មានសេវា» (dead zone) ដែលកើត មានឡើងនៅពេលបណ្តាញ WiFi ដែលផ្សាយចេញពីរោតទ័រផ្សេងគ្នា គ្របដណ្តប់លើគ្នាទៅវិញទៅមក ធ្វើឱ្យសេវាអ៊ិនធឺណិតនៅទីតាំងនោះរអាក់រអួលប្រើមិនកើត។

បច្ចេកវិទ្យា Mesh WiFi នេះ ក៏ជាកូនសោដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់ខ្លួន តាមរយៈកម្មវិធីពិសេសមួយគឺ EzeWiFi។ EzeWiFi គឺជាកម្មវិធីទូរស័ព្ទដែលមានតួនាទីគ្រប់គ្រងលើដុំរ៉ោតទ័រទាំងអស់ក្នុងបណ្តាញ WiFi របស់អ្នកដូចជា កំណត់លេខសម្ងាត់ និងពិនិត្យមើលការចូលប្រើប្រាស់ ជាដើម។

មិនតែប៉ុណ្ណោះកម្មវិធីនេះមានភាពវៃឆ្លាត ក្នុងការជួយការពារបណ្តាញ WiFi របស់អ្នកពីជនខិលខូចតាមរយៈការផ្តល់ដំណឹង និងទប់ស្កាត់សកម្មភាព និងប្រតិបត្តិការ ដែលមានហានិភ័យខ្ពស់ទៀតផង។ លក្ខណៈពិសេសបំផុតមួយដែលអ្នកប្រើប្រាស់ជាច្រើនចង់ឃើញជាយូរមកហើយ គឺសមត្ថភាពក្នុងការបិទមាតិកាមិនល្អឬមិនសមរម្យ នៅលើឧបករណ៍របស់បុត្រធីតា និងអ្នកប្រើប្រាស់ដ៏ទៃទៀតក្នុងក្រុមគ្រួសារ។ វាពិតជាមុខងារដ៏ទាក់ទាញមួយសម្រាប់អាណាព្យាបាលគ្រប់រូប ក្នុងចំណោមមុខងារ មានប្រយោជន៍ជាច្រើន។

រីឯចំណុចសំខាន់ចុងក្រោយគឺ ឥឡូវនេះក្រុមហ៊ុនកំពុងមានប្រូម៉ូសិនពិសេស ដែលអ្នកប្រើប្រាស់អាចទទួលបានឧបករណ៍រោតទ័រ Mesh WiFi ដោយឥតគិតថ្លៃ សរុបចំនួនបី ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ១៩៥ដុល្លារ។ អញ្ចឹងបើអ្នកចង់សាកល្បងភ្ជាប់គម្រោងអ៊ិនធឺណិត MegaSurf សូមកុំបង្អង់យូរ ព្រោះប្រូម៉ូសិនពិសេសនេះ នឹងបញ្ចប់ទៅនៅចុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអ៊ិនធឺណិត MegaSurf នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន EZECOM គឺ www.ezecom.com.kh/megasurf ឬលោកអ្នកអាចទូរស័ព្ទទៅកាន់លេខសេវាអតិថិជន ២៤ម៉ោង របស់ EZECOM ដែលមានលេខ 023 23 81 81 និង 085 88 81 81៕