(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងទទួលស្គាល់ ចំពោះការបង្រៀន និងរៀន «តាមប្រព័ន្ធអេឡិចត្រូនិក» ដែលបានរៀបចំឡើង ដោយវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេសុីលីដា។

នេះបើតាមលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនទៅលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេសុីលីដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ក្នុងលិខិតបានបញ្ជាក់ថា ក្រសួងបានឃើញថា វិទ្យាស្ថានពាណិជ្ជសាស្ដ្រ អេសុីលីដា បានយកចិត្ដទុកដាក់នៅក្នុងការ ចូលរួមអនុវត្ដតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួង ក្នុងការរៀបចំឲ្យមានការផ្ដល់សេវាអប់រំ ជូនដល់និស្សិតរបស់វិទ្យាស្ថាន «តាមប្រព័ន្ធអេឡិចត្រូនិក» ដើម្បីជាប្រយោជន៍ ដល់ការសិក្សារៀនសូត្ររបស់និស្សិត នាពេលបច្ចុប្បន្ន និងអនាគត៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖