(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកាបិទឡូហ្គោសញ្ញានគរបាលជាតិ (រាជសីហ៍) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់យានយន្តរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយក យានយន្តរបស់អង្គភាពទៅប្រើប្រាស់ជាលក្ខណៈឯកជន ឬបម្រើឲ្យក្រុមគ្រួសារឡើយ។

ជាពិសេសលោកស្នងការ បានសង្កត់ធ្ងន់ថា យានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវមានវិធានការណ៍តាមច្បាប់៕