(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផលិតនូវសៀវភៅមគ្គុទេសក៍មួយ ដើម្បីផ្តល់ងាយស្រួលដល់ការធ្វើធុរជន ពាណិជ្ជករ ជ្រាបពីដំណើរការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗកន្លងមកនេះ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០តទៅ, ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាស ផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល៕

ខាងក្រោមនេះ ជាសៀវភៅមគ្គុទេសក៍បង្ហាញពីដំណើរការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៖