(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្ត នៅភាគពាយ័ព្យជាប់ប្រទេសថៃភាគខាងក្រោម និងភាគខាងកើត ជាប់ប្រទេសវៀតណាមនឹងអាចមាន ភ្លៀងធ្លាក់ច្រើន។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។ស
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយ ទៅមធ្យម ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយហេតុ៕