(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិតអំពូលភ្លើង និងខ្សែភ្លើង នៅរោងច្រស៊ូយ៉ាងក្នុភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង នៅតំបន់ហ្គីហ្គារីស្សតនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Owen Lee អគ្គនាយកក្រុមហ៊ុន ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដែលបានដាក់ឲ្យដំណើរការចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខ្សែសង្វាក់ផលិតកម្មបានដំណើរការយ៉ាងល្អដោយរគោរពតាមច្បាប់ និងបទដ្ឋានគត្តិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់ កម្មករ-កម្មការិនី តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ ដើម្បីទប់ស្កាត់ និងបង្ការនូវជម្ងឺកូវីដ១៩។

ដោយឡែក បច្ចុប្បន្ននេះពិភពលោកបាននិងកំពុងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺកូវដី១៩ ដែលបានធ្វើឲ្យដំណើរការអាជីវកម្ម ទេសចរណ៍ ផលិតកម្ម និងវិស័យផ្សេងៗទៀតត្រូវបានផ្អាក ដំណើរការ និងបានធ្វើឲ្យចំណូលសេដ្ឋកិច្ចត្រូវបានធ្លាក់ចុះជាលំដាប់។ ដោយឡែក សម្រាប់ខ្សែរសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ស៊ូយ៉ាង ពុំមានការរាំងស្ទះដោយសារជម្ងឺកូវីដនោះទេ គឺនៅតែបន្តដំណើរការផលិតជាធម្មតា៕