(ភ្នំពេញ)៖ ការផ្តល់ជំនួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋខ្មែរទាំង ៣០០គ្រួសារ នៅប្រទេសម៉ាឡេស៉ី ដែលប្រជាពលរដ្ឋទាំងនេះមានបញ្ហាជីវភាព ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ បានប្រព្រឹត្តទៅចប់សព្វគ្រប់អស់ហើយ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងសប្តាហ៍ទី៣ ខែមិថុនានេះ ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៉ី តាមរយៈភ្នាក់ងារស្ម័គ្រចិត្ត សហការជាមួយអង្គការ Elshaddai Center និងMCRD បានបញ្ចប់ការផ្តល់ជំនួយសង្គ្រោះ ដល់ប្រជាពលរដ្ឋខ្មែរចំនួន ៣០០គ្រួសារ ដែលជួបការខ្វះខាត នៅក្នុងរដ្ឋ Kelantan និង ១២គ្រួសារ នៅរដ្ឋ Panhang»