(ភ្នំពេញ)៖ ក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក នៃគណៈកម្មការជាតិសុវត្ថិភាពចរាចរ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំបើកកិច្ចប្រជុំដើម្បី ពិភាក្សាមួយដើម្បីធ្វើយ៉ាងណា ផ្ដល់ការផ្សព្វផ្សាយនិងអប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជនទូទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ Facebook Page ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចប្រជុំនោះក្រុមការងារ វេទិកាអប់រំផ្សព្វផ្សាយធ្វើការពិភាក្សាទៅលើ របៀបវរៈដែលត្រូវ លើកយកទៅអប់រំប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យចំគោលដៅនិងមានប្រសិទ្ធភាព៕