(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាកាច់កម៉ូតូ៣នាក់ នៅម្ដុំផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយដឹកនាំផ្ទាល់លោកវរសេនីយ៍ទោ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលផែន និងលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ជនសង្ស័យទាំង៣នាក់នេះរួមមាន៖ ទី១៖ឈ្មោះ សុខ ធារ៉ា អាយុ៣៩ឆ្នាំ មុខរបរអ្នករត់កង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន, ទី២៖ឈ្មោះ ប៉ាត់ ចិន្តា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី៣៖ឈ្មោះ ជន សម្បត្តិ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ដែកកាច់ចំនួន០១, ម៉ូតូកង់បី (របស់ជនសង្ស័យធ្វើសកម្មភាព) និងម៉ូតូម៉ាក Honda Scoopy ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខតាកែវ 1M-9686 (របស់ជនរងគ្រោះ)។

បច្ចុប្បន្នម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ ដោយឡែកសំណុំរឿង និងជនសង្ស័យទាំង០៣នាក់ ការិយាល័យជំនាញបានក៏សាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕