(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងផ្សព្វផ្សាយវិធានការការពារកូវីដ១៩ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

យុទ្ធនការនេះក៏មានការចូលរួមពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក។

រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រុមការងារបាន៖

*ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ
*រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១៣ ១០៦ ១០៨ ១៩ ១៥៤ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ជាលទ្ធផល៖

*បានចាក់សោរកង់រថយន្ត ០៣គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០២គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ។
*បានចាប់យកម៉ូតូចតឥតណ្តាប់ធ្នាប់ចំនួន ០៨គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង និងរថយន្តដឹកទំនិញចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
*បានចុះប្រមូលសំរាមដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មានមហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ ផ្លូវឧកញ៉ាស៊ូស្រ៊ុន វេទិការព្រះអង្គដង្កើ ជុំវិញវិមានឯករាជ្យ។
*ចុះរៀបចំសណ្តាប់ធ្នាប់នៅលើសួនច្បារចាប់ពីជីសាង រហូតដល់ផ្សាររាត្រី ហាមមិនឱ្យមានការលក់ដូរទៀតទេ។

*បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពី ការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ១៩ តាមគោលដៅសំខាន់ៗទាំង ០៥គោលដៅ៕