(ភ្នំពេញ)៖ បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបទំនើបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវីឡាទោលប្រណីតៗក្នុងតំបន់នានាជុំវិញ រាជធានីភ្នំពេញ ក៏កំពុងតែរីកដុះដាល ក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយ ផាសុកភាព និងឧត្តមភាព។

ជាមួយគ្នានេះផងដែរ ដោយបុរី ប៉េង ហួត បានយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះបានបង្កើតអោយមានវីឡាទោល បែបភូមិគ្រឹះជាច្រើនប្រភេទជាមួយនឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯក តាមបែបអឺរ៉ុបនិងស្របទៅនឹងវប្បធម៌របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និង សោភ័ណភាព ព្រមទាំងផ្តល់ជូនអតិថិជននូវ ឱកាសចំណេញរហូតដល់ $220,696 ភ្លាមៗផងដែរ ដែលមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។

លក្ខណៈពិសេសទាំង៤ រួមមាន៖

១៖ កិត្យានុភាពវីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ ដែលបានបង្ហាញពីកិត្យានុភាព និងឧត្តមភាព បែបទំនើបទាន់សម័យ។

២៖ ឯកជនភាពវីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង ទំហំវីឡា ជាពិសេសមានភាពស្ងប់ស្ងាត់ល្អ។

៣៖ ផាសុកភាពវីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុង ដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ សាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែល ធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។

៤៖ បរិស្ថាន និងលំហបៃតងការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗ ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរអោយចង់រស់នៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕