(ភ្នំពេញ)៖ ជនសង្ស័យចំនួន១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជនសង្ស័យទាំង ១០នាក់រួមមាន៖

ទី១៖ ឈ្មោះ យឹម ង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ
ទី២៖ ឈ្មោះ បូរី រម្មណី ហៅ អាទី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ សិស្សវិទ្យាល័យកំបូល (អ្នកទាំងពីរខាងលើនេះពាក់ពន្ធ័ករណីកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ)
ទី៣៖ ឈ្មោះ ពិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
ទី៤៖ ឈ្មោះ សារឿន រតនា ភេទប្រុស អាយុ១៨ឆ្នាំ
ទី៥៖ ឈ្មោះ ផាន សូណាត ភេទប្រុស អាយុ១៨ឆ្នាំ
ទី៦៖ ឈ្មោះ ពឿន ពុទ្ធធឿន ភេទប្រុស អាយុ២០ឆ្នាំ
ទី៧៖ ឈ្មោះ ផេង សុផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ
ទី៨៖ ឈ្មោះ កេន សំណាង ភេទប្រុសអាយុ១៨ឆ្នាំ
ទី៩៖ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ
និងទី១០៖ ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ។

ដកហូតវត្ថុតាង ៖ -ម៉ូតូ0៤គ្រឿង, ម្ស៉ៅក្រាមសថ្លាចំនួន ៣កញ្ចប់តូច និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទើបជនសង្ស័យឈ្មោះ យឹម ង៉ុយ និង ឈ្មោះ បូរី រម្មណី ហៅអាទី បានសារភាពថា កាលពីជាង១០ថ្ងៃមុន ពេលឃាត់ខ្លួន ពួកគេ និងបក្ខពួកសរុបមានគ្នា៦នាក់ បានធ្វើសកម្មភាពដេញកាប់យកម៉ូតូពីជនរងគ្រោះ២នាក់ នៅចំណុចក្រោមស្ពានព្រែកព្នៅ ពេលធ្វើសកម្មភាពរួចពួកគេក៏ជិះម៉ូតូក៏ជិះបែកគ្នារៀងៗខ្លួន។

ជនសង្ស័យទាំង២នាក់ បានឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀតតែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀនជាប្រចាំ លុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក៏ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕