(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាប់បង្គាប់តម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៣៧នាក់។

យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីនគរបាលជាតិ ដែលត្រូវបានតម្លើងឋានន្តរស័ក្តិ ទាំង៣៧នាក់នោះ រួមមាន៖

* ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ចំនួន ១៨នាក់។
* ឋានន្តរស័ក្តិឧត្តសេនីយ៍ត្រី ចំនួន ១៩នាក់៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖