(ភ្នំពេញ)៖ រង្វាន់រថយន្តទំនើប Porsche Macan ស៊េរី ចុងក្រោយបំផុតទី៣ រក ឃើញអ្នកមានសំណាងក្លាយជាម្ចាស់ហើយ ដោយ បានទៅលើយុវជន ឈ្មោះ ដែង ម៉េងស្រ៊ាង ដែលមានទីលំនៅស្ថិតក្នុងភូមិ ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

លោកបានរៀបរាប់ការឈ្នះ រង្វាន់ យ៉ាងដូច្នេះថា៖ «ខ្ញុំ និងមិត្តភ័ក្តិរួមការងារ៦នាក់ទៀតបានជុំគ្នាហូបអីនៅម្តុំផ្លូវមុនីវង្ស។ ខ្ញុំទិញស្រាបៀរ កម្ពុជា អស់តែ១៥កំប៉ុង ស្រាប់តែគាស់ដល់កំប៉ុងទីពីរក៏ឃើញរូបរថយន្តតែម្តង។ ឃើញភ្លាម ខ្ញុំ ក្រោក ឈរហើយស្រែកប្រាប់មិត្តភ័ក្តិថា ថ្ងៃនេះខ្ញុំប៉ាវហូបស៊ុបទាំងអស់គ្នា។ ដល់តែមិត្តភ័ក្តិឃើញខ្ញុំអរពេកក៏ឆក់ក្រវិលមកមើល បាននាំគ្នាហ៊ោ ឡើងទាំងអស់គ្នា»

 វ័យ ២២ ឆ្នាំ ម៉េងស្រ៊ាង បាន គាស់ ឈ្នះរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា។ លោកមានគម្រោងយករថយន្តដ៏ថ្មីសន្លាងនេះជិះទៅកម្សាន្តទៅខេត្តនានាជាមួយមិត្តភ័ក្តិទាំងអស់ ដែលបានជុំគ្នានៅថ្ងៃឈ្នះរង្វាន់ នោះ និង អនុញ្ញាតិឱ្យមិត្តភ័ក្តិរបស់គាត់ប្រើប្រាស់រថយន្តសំណាងនេះបានផងដែរ ពេលពួកគេត្រូវការ ព្រោះនេះហាក់ដូចជាសំណាងរួមដែលមិនគួរយកទុកតែម្នាក់ឯងឡើយ៕

 សូមពិសាស្រាបៀរ កម្ពុជាដោយទទួលខុសត្រូវ!