(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន៤,៤៩០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៨,៨៦៤នាក់ និងជនបរទេសចំនួន១១៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បង្ក្រាបសរុប៤,៤៩០ករណី, ឃាត់ខ្លួនមនុស្ស៨,៨៦៤នាក់ (ស្រី៥៦៧នាក់) ក្នុងជនបរទេស១១៤នាក់ (ស្រី១៨នាក់) និង៧សញ្ជាតិ។

* ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ៖ ២,៨០០ករណី ឃាត់ខ្លួនជនសង្ស័យ ៥,២៦០នាក់ (ស្រី៤៣២នាក់)។

* ករណីប្រើប្រាស់៖ ១,៦៩០ករណី ឃាត់ខ្លួន៣,៦០៤នាក់ (ស្រី១៣៥នាក់)។

* អនុវត្ដដីកា៖ ១៧៤ដីកា ឃាត់១៦១នាក់ (ស្រី៤នាក់)។

ការបង្រ្កាបរយៈពេល៥ខែមកនេះ សមត្ថកិច្ចដកហូតសារធាតុញៀន គ្រប់ប្រភេទជាង២៥៩គីឡូក្រាម និង៩៦០កញ្ចប់តូច, កញ្ឆាក្រៀមជាង២២៥គីឡូក្រាម និង១៨០,៤៩០ដើម, សម្ភារចាប់យកមាន រថយន្ដ២៩គ្រឿង ម៉ូតូ៨៨២គ្រឿង, ទូរស័ព្ទ២,៦៧៣គ្រឿង, ជញ្ជីង១៧៤គ្រឿង, អាវុធខ្លី៤ដើម និងអាវុធវែង១៦ដើម៕