(ភ្នំពេញ)៖ ក្រោយផ្លាស់ប្តូរ សម្បក វេច ខ្ចប់ ដ៏ថ្មីសន្លាង ស្រាបៀរ កម្ពុជា បានបន្ថែមរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួនរួមមានទឹកប្រាក់សុទ្ធ ៥ ពាន់រៀល, ១ម៉ឺនរៀល, ៥ លានរៀល, ៥០លានរៀល, និង រថយន្ត Porsche ស៊េរីចុងក្រោយជាច្រើនគ្រឿងផងដែរ។

គិត ត្រឹម១សប្តាហ៍ចុងក្រោយរាប់ចាប់ពីថ្ងៃទី ១១ ដល់ ១៨ ខែឧសភា ស្រាបៀរ កម្ពុជា បានរកឃើញ និង ប្រគល់ រង្វាន់ទឹកប្រាក់សុទ្ធ ៥ លានរៀល ដល់អតិថិជននៅស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អតិថិជន ដែល មាន សំណាង ច្រើន ជាង គេប្រចាំ សប្តាហ៍ គឺបានទៅ លើអតិថិជនដែល រស់ នៅក្រុងភ្នំពេញ មានចំនួន ១០ នាក់ និង មកពី ខេត្តកណ្តាល ១ នាក់ កំពង់ចាម ១នាក់ ប៉ៃលិន ១នាក់ បន្ទាយមានជ័យ ១នាក់ ឧត្តរមានជ័យ ២នាក់ ពោធិ៍សាត់ ១ នាក់ កំពង់ធំ ២ នាក់ និង សៀមរាប ១ នាក់ ផងដែរ។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេច ពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន៕

សូមពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!