(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង​​ សាខាណូរ៉ូ ម៉ល ផ្តល់ជូនកាដូពិសេសសម្រាប់ការបើកគណនីកាបូប(Kabob) នៅចុងសប្តាហ៍នេះ ដោយអតិថិជននឹងទទួលបានទឹកប្រាក់១ដុល្លារភ្លាមៗក្នុងគណនីកាបូប(Kabob) របស់លោកអ្នក ព្រមទំាងបន្តោងសោរូបស្រមោចដ៏ស្រស់ស្អាតមួយផងដែរ។

គណនីកាបូប (Kabob) គឺជាគណនីឌីជីថលថ្មីក្នុងកម្មវិធីទូរសព្ទ Bank! Bank របស់ធនាគារ ជីប ម៉ុង ដែលប្រៀបដូចជាកាបូបលុយឌីជីថលសម្រាប់ទូទាត់ចំណាយចំបាច់ផ្សេងៗប្រចាំថ្ងៃបានយ៉ាងរហ័សតាមរយៈការស្កេនQRកូដ។

ជាមួយនឹងគណនីកាបូប (Kabob) អតិថិជនអាចទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្មជាង400ទីតាំង ដោយរួមមានដូចជា នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ នៅមណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល អគារពាណិជ្ជកម្ម បាក់ទូកសេនធ័រ និងគ្រប់ផ្សារទំនើប ជីប ម៉ុង នានា។​

អតិថិជនក៏អាចផ្ញើរលុយ ដក ឫដាក់លុយ រវាងគណនីកាបូប (kabob) និងគណនីធនាគារ ជីប ម៉ុងរបស់លោកអ្នក បញ្ចូលកាតទូរស័ព្ទ ឬទូរទាត់ថ្លៃវិកយបត្រផ្សេងៗផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ 081/066 811 9111