(ភ្នំពេញ)៖ ទឹកដោះម្តាយ គឺល្អបំផុតសម្រាប់ទារក ប៉ុន្តែអ្នកម្តាយមួយចំនួនជ្រើសរើសយកម្សៅទឹកដោះគោជំនួសទឹកដោះម្តាយ ក្រោមហេតុផលពីរយ៉ាង គឺទី១៖ ពេលវេលា អ្នកម្តាយមួយចំនួនត្រូវធ្វើការ ដើម្បីសម្រាប់ផ្គត់ផ្គងជីវភាពបន្ថែមទៀត ដូចនេះហើយទើបគ្មានពេលបំបៅដោះដល់កូន។

ហេតុផលទី២៖ សុខភាពម្ដាយមិនល្អ ឬទឹកដោះមិនមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលទាមទារឱ្យអ្នកម្តាយ ត្រូវញាំអាហារដែលមានសារធាតុចិញ្ចឹមល្អ នឹងអាហារដែលមានតុល្យភាព គ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដូចជា ប្រូតេអ៊ីនល្អ កាបូអ៊ីដ្រាត វីតាមីន និងជាតិរ៉ែ ហើយគួរតែចៀសវាងអាហារគ្រោះថ្នាក់ដូចជា គ្រឿងស្រវឹង និងអាហារខូច និងជៀសវាងបរិយាកាសមិនល្អ ដូចជា ផ្សែងបារី ការបំពុលខ្យល់ និងគីមី។ ប៉ុន្តែ ពិតជាលំបាកណាស់!

តាមអ្នកឯកទេសអាហារូបត្ថម្ភ និងជាអគ្គនាយកក្រុមហ៊ុន NCNC បានឱ្យដឹងថា «បច្ចុបន្ននេះ ពួកយើងបានធ្វើការសិក្សាលើស្ថានភាពទីផ្សារនៅកម្ពុជា បានឲ្យដឹងថា សារធាតុផ្សំនៅក្នុងម្សៅទឹកដោះគោមាន ចាប់ពី២៥មុខ រហូតទៅដល់៥៥មុខ មានភាពខុសគ្នាខ្លាំងណាស់ ដោយសារតែតម្លៃរបស់សាធាតុផ្សំ»។

បើបន្ថែមសារធាតុផ្សំនោះ តម្លៃនឹងថ្លៃជាង «ដូច្នេះហើយ ពួកយើងបានរកឃើញពីភាពខុសគ្នារវាងតម្លៃ និងសារធាតុផ្សំ។ ជាធម្មតាម្សៅទឹកដោះគោធូរថ្លៃ គឺមានសារធាតុផ្សំចន្លោះពី ២៥មុខ ទៅ៣០មុខ ហើយចំពោះម្សៅទឹកដោះគោដែលមានតម្លៃថ្លៃ គឺមានសាធាតុផ្សំចន្លោះពី ៥០មុខ ទៅ៥៥មុខ»។ ប្រសិនបើ ដើម្បីសុខភាពកូនរបស់លោកអ្នក រឹងមាំល្អ គួរជ្រើសរើសផលិតផល ដែលមានសារធាតុផ្សំច្រើន ក្នុងចំណោមផលិតផលដែលមានតម្លៃប្រហាក់ប្រហែលគ្នា»

អ្នកឯកទេសអាហារូបត្ថម្ភ បានបញ្ជាក់ថា ទារកញ៉ាំតែទឹកដោះគោតែមួយមុខ គឺក្នុងនោះ៨០%នៃកោសិកាខួរក្បាល គឺលូតលាស់ក្នុងអំឡុងពេល ២ឆ្នាំដំបូង។ ប្រសិនបើសារធាតុផ្សំមិនគ្រប់គ្រាន់ វាអាចនឹងនាំផលប៉ះពាល់ដល់ ការវិវឌ្ឍខួរក្បាល ប្រពន័្ធភាពស៊ាំ ការលូតលាស់ និងមានជំងឺផ្សេងៗ។

នេះជាមូលហេតុដែល អ្នកម្ដាយគ្រប់ម្ដាយ មុននឹងទិញ គួរពិនិត្យមើលនូវរូបមន្ដផ្សំ និងសារៈប្រយោជន៍សម្រាប់រាងកាយកូនរបស់ខ្លួន ។សម្រាប់ក្រុមហ៊ុន NCNC បានបញ្ចូលសារធាតុផ្សំរហូតដល់ទៅ៥៥ប្រភេទ ទៅក្នុងម្សៅទឹកដោះគោ XO55i ដែលជាគុណប្រយោជន៍ខ្ពស់សម្រាប់បុត្រធីតារបស់លោកអ្នក ដោយរាល់សារធាតុទាំងនេះ គឺបានមកពីការស្រាវជ្រាវទឹកដោះម្តាយជាង៥០ឆ្នាំកន្លងមកនេះ និងបានរកឃើញសារធាតុផ្សំចាំបាច់ផ្សេងៗនៅក្នុងទឹកដោះម្តាយ៕