(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ស្អែកនេះ លោកនឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្រ្ដីគណបក្ស នៅក្នុង «វេទិកាថ្នាក់ដឹកនាំមូលដ្ឋាន» ស្ថិតនៅភូមិត្រកួន ឃុំអង្គួញដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕