(ភ្នំពេញ)៖ The Pizza Company មានកិត្តិយសសូមជម្រាបជូន ដល់អតិថិជនទំាងអស់ ឲ្យបានជ្រាបថា The Pizza Company បានបើកសាខាទី១៩ នៅមហាវិថីសហព័ន្ធរុហ្ស៊ី ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី ខាងត្បូងភ្លើងស្តុប Nokia 800 ម៉ែត្រ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នំា២០១៦នេះតទៅ។

 លោកអ្នកអាចចូលរួមពិសា​ អាហារនៅភោជនីយដ្ឋាន The Pizza Company សាខាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ រាល់ការ ជាវទំាងអស់នៅសាខាថ្មី លោកអ្នកនឹងទទួលបានការផ្តល់ជូន ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ថែមជូនកូកាកូឡាមួយថូ ដោយឥតគិតថ្លៃ រួមជាមួយនិងសៀវភៅកូប៉ុង Big Bouns (ដែលមាន Promotion ជាច្រើនសម្រាប់ការទិញបន្ទាប់) ជាពិសេសរាល់ការ Check in នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅ The Pizza Company សាមគ្គី នឹងទទួលបានដបទឹក The Pizza Company ដ៏ស្រស់ស្អាត មួយភ្លាមៗ។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៏ ជាងនេះទៅទៀត រាល់ការចំណាយចាប់ពី២០$ ឡើងទៅលោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ IPhone 6s រៀងរាល់៣ថ្ងៃម្តង។
 
គួបញ្ចាក់ថាបច្ចុប្បន្ន ភោជនីយដ្ឋាន The Pizza Company មានចំនួន ១៩ហាង រួមមានភីហ្សាសាខាបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារ    ទំនើបសូរិយា សាខាកាលម៉ែត សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)  សាខាស្ទឹងមានជ័យ សាខាធីខេអាវេនញូ ទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល និងសាខាសាម្គី៕