(បន្ទាយមានជ័យ)៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ១ខ្នង សមត្ថកិច្ចបាន អះអាងថា ផ្ទុះកំប៉ុងហ្គាសពេលធ្វើម្ហូបបណ្តាលឲ្យ ឆាបឆេះអស់ទាំស្រុង នៅវេលាម៉ោង១១និង២០នាទី ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតភូមិប៉ុស្តិ៍ចាស់ឃុំ/ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហ៊ឹង សាវង់ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សៀត ពៅ អាយុ៣៨ឆ្នាំ (មុខរបបលក់អីវ៉ាន់ចាប់ហួយ) ដែលមានកូន៤នាក់ស្រី២នាក់នៅភូមិកើតហេតុ។ លោក ហ៊ឹង សាវង់ បានប្រាប់ថា ខណៈប្រពន្ធគាត់ កំពុងធ្វើម្ហូបនៅចង្ក្រានបាយ ស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះ រត់ចេញមកក្រៅស្រែកឲ្យអ្នកជិតខាងជួយ តែអណ្តាលភ្លើងខ្លាំងពេក​ទើបឆេះ​អស់ទាំងស្រុង។ នៅពេលអគ្គិភ័យឆាបឆេះកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង បានចេញជួយអន្តរាគមន៍​មិនឲ្យរីករាលដាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ អគ្គិភ័យបានឆាបឆេះអស់ទាំងស្រុងផ្ទះ១ខ្នងថ្ម ក្រោមឈើលើដែលមានបណ្តោយ៩ម៉ែត្រទទឹង៧ ម៉ែត្រអស់ទ្រព្យសម្បត្តិ​ទាំងស្រុងមិន​តិចជាង​២ម៉ឺន​ដុល្លារ។ ពេលភ្លើងកំពុងឆេះនោះ ម្ចាស់បានសន្លប់មិនដឹងខ្លួននៅពេលដែលឃើញអគ្គិភ័យលេបត្របាក់ផ្ទះសំបែងទ្រព្យសម្បត្តិទាំងអស់៕