(ភ្នំពេញ)៖ នៅទីបំផុតរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះលោក ខាន់ សុវណ្ណ បានចេញលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងសុំទោសសាធារណជន ចំពោះកំហុសខ្លួនឯង ដែលបាននិយាយប៉ះពាល់ដល់ស្ថាប័នវិទ្យុបាយ័ន និងបានសរសេរបញ្ជាក់ថា ការដែលលោកមិនអាចផ្សាយនៅវិទ្យុបាយ័នគឺដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដកសិទ្ធិលោកមិនឲ្យបន្តការងារទៀត។

លោក ខាន់ សុវណ្ណ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ខាន់ សុវណ្ណ សូមគោរពសុំទោសចំពោះការលើកឡើងក្នុងឡាយសូកាលពីព្រឹកម៉ិញនេះករណីដែលថា ខ្ញុំបាទមិនចង់ផ្សាយសម្លេងក្នុងវិទ្យុបាយ័នដោយខ្លួនឯងនោះគឺជាការកុហកទេ។ ធាតុពិតសម្តេចនាយកលោកពិតជាបានដកសិទ្ធិមិនឲ្យ ខ្ញុំបាទផ្សាយលើប្រព័ន្ធវិទ្យុបាយ័ន ពិតប្រាកដមែនហើយ។ អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ និងប្រជាពលរដ្ឋខ្មែរមេត្តាអភ័យទោសដល់រូបខ្ញុំបាទផងដែលមានចេតនាផ្សាយនិយាយខុសពីការពិត»