(កំពង់ឆ្នាំង)៖ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និងជាប្រធានគ្រប់គ្រងកម្មវិធី (ASPIRE) ថ្នាក់ស្រុក សហការជាមួយក្រុមការងារ ASPIRE ថ្នាក់ខេត្ត និងស្រុក ក្រុមប្រឹក្សាឃុំចំនួន០៣ គឺឃុំស្វាយរំពារ ឃុំសំរោងសែន និងឃុំច្រណូក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានចុះពិនិត្យគម្រោងមូលនិធិឃុំឆ្នាំ២០១៩ ដែលមានបដិភាគពីកម្មវិធី ASPIRE។

ការចុះពិនិត្យខាងលើនេះ សរុបមានចំនួន០៣ឃុំ រួមមាន៖

*ទី១៖ ឃុំស្វាយរំពារ គម្រោងជួសជុលទំនប់បាដាញ ប្រវែង ៣,៣៤០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់មធ្យម០.៥ម៉ែត្រ ដាំស្មៅ និងស្លាកគម្រោង តម្លៃ១២៧,៥៨៨,០០០រៀល។

*ទី២៖ ឃុំសំរោងសែន គម្រោងជួសជុលផ្លូវក្រាលគ្រួសសធម្មជាតិ ប្រវែង២,១៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ដាំស្មៅលូ០៣កន្លែង និងស្លាកគម្រោង ០១កន្លែង តម្លៃ១១៩,៦៥០,០០០រៀល។

*ទី៣៖ ឃុំច្រណូក គម្រោងជួសជុលទំនប់ខ្នើយសើយ ប្រវែង៤,៦២០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់មធ្យម០.៧ម៉ែត្រ ដាំស្មៅនិងស្លាកគម្រោង០១កន្លែង តម្លៃ៧៦,១២៥,០០០រៀល។

លោក ចេង ចាន់ដូណា ក៏បានផ្តាំផ្ញើដល់លោកមេឃុំ សូមចូលរួមពិនិត្យ និងធ្វើរបាយការណ៍ជូនមកថ្នាក់ស្រុកជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពនៃគម្រោង ដែលបានអនុវត្តឲ្យបានត្រឹមត្រូវ និងតាមពេលវេលាជាក់លាក់៕