(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាករៀបចំពិធីជួបជុំ ឬមិទ្ទីញ ដើម្បីអបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្ស ដែលនឹងត្រៀមរៀបចំនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារជំងឺ COVID-19។ នេះបើយោងតាមសេចក្តីជម្រាបជូនមកប្រធានគណៈមកម្មាធិការគណបក្សរាជធានី-ខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

ប៉ុន្តែបើទោះបីផ្អាកការជួបជុំគ្នាដូចបណ្តាលឆ្នាំមុនៗក្តី គណបក្សប្រជាជនកម្ពុជា តម្រូវឱ្យគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ ដែលមានភ្ជាប់ជាមួយនេះនៅតាមទីកន្លែងជាក់ស្តែង និងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕