(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន វិស័យសំណង់​នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។

ដើម្បី​ឆ្លើយ​តប​​នឹង​​ការ​រីក​ចម្រើននេះ ជីប ម៉ុងខនគ្រីត របស់​ក្រុមហ៊ុន​​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍​ បានធ្វើការពង្រីកសក្តានុពល​របស់ខ្លួនដោយ​​បន្ថែមរោងចក្រ​ផលិត​បេតុង​លាយស្រេច​​រហូត​ដល់១៣​​ទីតាំង​ ដែលស្ថិតនៅទូទំាង​រាជធានី​ភ្នំពេញ ​និង ខេត្តព្រះសីហនុ។

ជីប ម៉ុង ខនគ្រីត​ ផ្គត់ផ្គង់​​ផលិតផល​​បេតុង​លាយស្រេច ​​ទទួល​​​ស្គាល់​​ដោយ​ស្តង់​ដារអន្តរជាតិ​ ISO 9001:2015 ដែលមាន​គុណភាព​ខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង ​ រួមទាំងការផ្តល់​ជូននូវ​​សេវាកម្ម​ដ៏​ល្អ​បំផុតដល់​អតិថិជន ។

ទន្ទឹមនឹងនេះផងដែរ ជីប ម៉ុង ខនគ្រីត​ បានបំពាក់​នូវបច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់​នៅ​តាម​រោងចក្រ​នីមួយ​ៗ​ ​ដើម្បី​ធានា​នូវ​​សុក្រឹតភាព​ និង​ការ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ល្អបំផុត ​ ដែល​ឆ្លង​កាត់​ការ​ត្រួតពិនិត្យដ៏​ត្រឹម​ត្រូវ​​ មុន​​​នឹង​ផ្គត់ផ្គង់​ផលិតផល​​ជូន​ដល់អតិថិជន។​ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍​ បាន​បញ្ជា​ទិញ​បន្ថែម​នូវ​រថយន្ត​គ្រលុក​បេតុង​ រថយន្ត​បាញ់​បេតុង និង​ម៉ាស៊ីន​បាញ់បេតុង ដើម្បី​​ឆ្លើយ​​​តបទៅ​​នឹង​​ការ​វិវឌ្ឍ​​នៃ​វិស័យ​​​សំណង់​នៅ​ប្រទេសកម្ពុជា។

ហេតុដូច្នេះហើយទើបបេតុង​លាយស្រេច ជីប ម៉ុង ​ទទួល​បាន​ទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អ​ឥត​ខ្ចោះជាងមួយទសវត្សរ៍​ ក្នុងទីផ្សារ​បេតុងលាយស្រេច​ នៅ​ក្នុងប្រទេសកម្ពុជា​។

ជីប ម៉ុង ខនគ្រីត ជាជម្រើសអ្នកសាងសង់ដ៏ឆ្លាតវៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 085 990 222 , 069 990 222, 066 990 222៕