(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្កើតគណៈកម្មការរៀបចំបុណ្យសព លោក ហ៉ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ៕