(ហ្សាកាតា)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia និង Reuters នៅមុននេះ​​​បន្ដិចបានឲ្យដឹងថា ជនសង្ស័យ ដែលជាសកម្មប្រយុទ្ធ ៤នាក់ត្រូវបានស្លាប់ និង ៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

ជាមួយគ្នានោះផងដែរ អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា នៅមិនមានភស្ដុតាង ណាមួយបញ្ជាក់ថា ករណីវាយប្រហារនេះជាទង្វើ របស់ក្រុមឧទ្ទាម ISIS នោះទេ បើទោះបីជាក្រុមនេះ ធ្លាប់បានផ្ញើសារគំរាម​វាយ​ប្រហារ​ជាលក្ខណៈទ្រង់ទ្រាយ ធំកាលពីខែធ្នូក្ដី។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះមានប៉ូលិស និងជនស៊ីវិល ហើ​យបើតាមការបញ្ជាក់ ពីសាក្សីនៅកន្លែងកើតហេតុគឺមានជនបរទេសម្នាក់ផងដែរ៕