(ភ្នំពេញ)៖ រវាងតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្រ្តគណកប្សសង្រ្គោះជាតិ នៅជួបគ្នាជាថ្មីម្តងទៀត នៅម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៤ ខែមករានេះ ដើម្បីបន្តពិភាក្សា និងត្រួតពិនិត្យទៅលើ សេចក្តីព្រាងច្បាប់សហជីព។

តំណាងរាស្រ្តគណបក្សទាំងពីរ មានសមាសភាពម្ខាង៥រូប ដែលជាសមាជិក នៃគណៈកម្មការត្រួតពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់សហជីព។ គណៈកម្មការនេះ ដឹកនាំដោយ លោក ប៉ែន បញ្ញា តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា តំណាងរាស្រ្តគណបក្សទាំងពីរ ដែលជាសមាសភាព នៃក្រុមការងារពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់សហជីព ធ្លាប់បានជួបគ្នាម្តងហើយ កាលពីសប្តាហ៍មុន ដើម្បីពិនិត្យមើលសំណើសុំកែប្រែរបស់ សហជីពទាំង២១ចំណុច ក្នុងនោះគណៈកម្មការនេះ ក៏បានព្រមព្រៀងគ្នា ចំនួន២ចំណុចដែរ នៅសល់១៩ចំណុច ដែលត្រូវពិភាក្សាបន្តបន្ទាប់ទៀត៕