(ហ្សាកាតា)៖ បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវមួយពីសំណាក់ ក្រុមឧទ្ទាម ដែលបណ្ដាល​ឲ្យមានមនុស្សស្លាប់ ៦នាក់ និងរបួស ជាច្រើន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាន​លុបចោលការទៅកម្សាន្តនៅកោះ Java និងបានត្រឡប់មកកាន់ទីក្រុង ហ្សាកាតា។

លោក Widodo បានហៅការវាយប្រហារនេះថា ជា «អំពើភេរវកម្ម» ហើយលោកបាន​ជំរុញឲ្យ​ពលរដ្ឋឥណ្ឌូនេស៊ីរក្សាភាពស្ងប់ស្ងាត់ និង​កុំទាន់ចោទប្រកាន់ថា ក្រុមណាមួយជាអ្នក​បង្ក​ការ​វាយប្រហារនេះ រង់ចាំការស៊ើបអង្កេត​ពីក្រុមជំនាញ។

ស្របពេលជាមួយគ្នានោះដែរ ស្ថានទូត​អាមេរិក និងសិង្ហបុរី ប្រចាំទីក្រុងហ្សាកាតា បាន​អំពាវ​នាវឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុង ទីក្រុងហ្សាកាតា រក្សាភាពស្ងប់ស្ងាត់ និង​នៅកន្លែង​មាន​សុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះមាន​ប៉ូលិសចរាចរណ៍៣នាក់ និងជនស៊ីវិល២នាក់ ហើយខ្មាន់កាំភ្លើងមានគ្នាជាង ១០នាក់៕