(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១២លើក (យប់១១លើក) បណ្តាលឲ្យមនុស្សស្លាប់០៥នាក់ (ប្រុស) របួសធ្ងន់១១នាក់ (ស្រី០៤នាក់) របួសស្រាល០៥នាក់ (ប្រុស) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១០នាក់ (យប់០៨នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ០៥គ្រឿង រថយន្តធុនធំ០២គ្រឿង យានផ្សេងៗ០២គ្រឿង និងថ្មើរជើង០៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៦លើក មិនប្រកាន់ស្តាំ០២លើក ប្រជែងគ្រោះថ្នាក់០២លើក ស្រវឹង០១លើក និងមិនគោរពសិទ្ធិ០១លើកផងដែរ។

ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន៨៨២៦គ្រឿង បានធ្វើការអប់រំមាន៣៧៨៧គ្រឿង និងពិន័យសរុប៥០៣៩គ្រឿង៕