(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បានបង្ហាញជំហរគាំទ្រ និងថ្លែងអំណរគុណ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន​សម្រេចដកហូត យក​ផ្លូវ​ជាតិ​លេខ៤ ពីក្រុមហ៊ុន AZ Distribution មកគ្រប់គ្រងវិញ ដោយមិនតម្រូវឱ្យ​ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លង​កាត់បង់កម្រៃសេវាតទៅទៀត។

ប្រជាពលរដ្ឋមួយចំនួន បានផ្តល់បទសម្ភាសន៍ដល់ Fresh News ដើម្បីសម្តែងការពេញចិត្តរបស់ ពួកគេចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើបញ្ហាផ្លូវជាតិលេខ៤ នៅព្រឹកមិញ។

ខាងក្រោមនេះ ជាវីដេអូបទយកការណ៍ អំពីចំណាប់អារម្មណ៍ប្រជាពលរដ្ឋបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា ដកហូតយកផ្លូវជាតិលេខ៤ត្រឡប់មកវិញ៖