(ភ្នំពេញ)៖ យោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោកថ្មីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា  សម្រាប់​មធ្យោបាយបទល្មើស លើយានយន្ត មាន៨,៨២៦គ្រឿង ស្មើ​៦៦ភាគរយ។ ចំណែកយានយន្ត ដែលបានអប់រំមាន ៣,៧៨៧គ្រឿង ស្មើ៤៣ភាគរយ។ រីឯពិន័យវិញ មាន៥,០៣៩គ្រឿង បង់ប្រាក់បាន៧២ភាគរយ។

សម្រាប់របាយការណ៍សរុបចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមករាវិញ យោងតាមរបាយការណ៍ដដែលបានបង្ហាញឲ្យដឹងថា សម្រាប់មធ្យោបាយបទល្មើស លើយានយន្ត មាន៨៦,៧៤៣គ្រឿង ស្មើ៥៨ភាគរយ។ចំនែកយានយន្ត ដែលអប់រំ មាន៤៤,៤៣៧គ្រឿង ស្មើ​៥១ភាគរយ។ រីឯពិន័យវិញ មាន៤២,៣០៦គ្រឿង ​បង់ប្រាក់បាន៧៦ភាគរយ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ មនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់ បើប្រៀបធៀបនឹងចំនួន​អ្នកស្លាប់កាល​ពីម្សិលមិញ មានការថយចុះ ៦នាក់។ចំនែកគ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ខែមករា មនុស្សដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន៧៦នាក់ របួសធ្ងន់១៦០នាក់ និងរបួសស្រាល១៨៨នាក់៕