(ស្វីស)៖ មន្រ្តីគណៈកម្មាធិការ បានសម្រេចបណ្តេញលោក Jerome Valcke ដែលមានតួនាទីជាអគ្គលេខាធិការ ចេញពីតំណែងជាផ្លូវការហើយ ក្រោយពីកិច្ចប្រជុំបន្ទាន់មួយ នៅប៉ុន្មាននាទីមុននេះ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦។

បុរសវ័យ៥៥ឆ្នាំ ជនជាតិបារាំង Valcke បានកាន់តំណែង ជាអគ្គលេខាធិការក្នុង FIFA អស់រយៈពេល៩ឆ្នាំតាំងពី ២០០៧មក តែរយៈពេល២ឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានធ្លាក់ក្នុងរឿងអាស្រូវពុករលួយជាខ្លាំង ដែលត្រូវបានគេរកឃើញ ជាបន្តបន្ទាប់ ជាពិសេសការតម្លៃសំបុត្រ ចូលទស្សនា World Cup 2014 នៅប្រេស៊ីល។

ទន្ទឹមនឹងនោះដែរ លោក Valcke ក៏ប្រឈមនឹងឡើងតុលាការចំពោះមុខច្បាប់ផងដែរ ជុំវិញបញ្ហាខាងលើនេះ បើទោះ បីជាកាលពីសប្តាហ៍រូបលោក ត្រូវបាន FIFA ព្យួរមុខតំណែង ៩០ថ្ងៃ ក្រោយពីការបញ្ចប់អាជីពនៅថ្ងៃនេះ នេះបើតាម ការបញ្ជាក់បន្ថែមពី BBC៕