(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខចំពោះឧកញ៉ា ស៊ីវ ថៃ និងលោកជំទាវ វួច ហោ រួមទាំងគ្រួសារ លោក លីម ឈុន ហេង និងលោកស្រី សៅ ឌិនហួច ដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ ជូនកូនប្រុសកូនស្រី របស់ក្រុមគ្រួសារទាំងពីរ ដែលមានកូនកម្លោះនាម ថៃ សុវណ្ណា និង កូនក្រមុំនាម លីម ពេជ្រទេវី។

ក្នុងឱកាសថ្ងៃសិរីសួស្តី ជ័យមង្គលដ៏ថ្លៃថ្លានេះ យើងខ្ញុំជាគណៈគ្រប់គ្រង និងបុគ្គលិក នៃក្រុមហ៊ុន Thai Taiyo Co.,Ltd និងក្រុមហ៊ុន SHARP-ROXY SALES (S) PTE LTD សូមប្រសិទ្ធពរជ័យ សិរីសួស្តីជូនលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ​ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕