(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកងកម្លាំងចំណុះ ឲ្យអង្គភាពអាវុធហត្ថខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បងធំបងតូច ល្បែងស៊ីសងគ្រប់ប្រភេទ។

លើសពីនោះទៀត ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានប្រាប់ដល់កងកម្លាំងទាំងអស់ ត្រូវចុះណែនាំឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរផ្លូវគោកថ្មី ដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់ អំពីបញ្ហាចរាចរណ៍។

ការបញ្ជារបស់មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្នុងឱកាសដែលដឹកនាំ កិច្ចប្រជុំជុំរុញឲ្យកងកម្លាំងទាំងអស់ ខិតខំយកចិត្តបង្កើនការដាំដុះ ដំណាំគ្រាប់ពូជគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព នៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងថា សូមឲ្យកងកម្លាំងចំណុះ ឲ្យអង្គភាពអាវុធហត្ថខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានបងធំបងតូច ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសណែនាំឲ្យពលរដ្ឋ គោរពច្បាប់ចរាចរផ្លូវគោកថ្មី។

លោកបន្ដទៀតថា សូមឲ្យកងកម្លាំង ពេលដែលត្រទ្បប់ទៅគោលដៅវិញនោះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តបន្ត ចំពោះការងាររបស់អង្គភាព ដើម្បីឲ្យមានការរីកចំរើន លើគ្រប់វិស័យ និងគោរពតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាបទបញ្ជារបស់រដ្ឋាភិបាល។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា ត្រូវខិតខំនាំគ្នាបង្កើនការដាំដុះដំណាំកសិកម្ម បន្លែគ្រាប់ពូជគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ ក្នុងអង្គភាពរបស់អាវុធហត្ថខេត្តបន្ទាយមានជ័យ៕