(ភ្នំពេញ)៖ ក្មេងប្រុសស្រី៣នាក់ បានទៅលេងក្នុងរណ្ដៅបូមខ្សាច់ ក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្ដាយមានការធ្វេសប្រហែស។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំនុចទីតាំងបូមខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក គិត ផល្លា អាយុ៣៣ឆ្នាំត្រូវជាឪពុករបស់ក្មេងរងគ្រោះបានបញ្ជាក់ថា ក្មេងរងគ្រោះទាំង៣នាក់ ឈ្មោះគិត រូហ្សា អាយុ៥ឆ្នាំ ភេទស្រី, ឈ្មោះ គិត ដារ៉ា អាយុ៣ឆ្នាំ ភេទប្រុស និងឈ្មោះ លី បុប្ផា អាយុ៤ឆ្នាំ ភេទស្រី ត្រូវជាក្មួយ។

បន្ទាប់ពីមានករណីលង់ទឹកនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យ បានបញ្ជាក់ថា ក្មេងទាំង៣នាក់ ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕