(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា នឹងផ្តល់ជូនដោយឥតគិតថ្លៃនូវទិដ្ឋាការធម្មតា ទិដ្ឋាការអេឡិចត្រូនិច ឬការស្នាក់នៅរបស់ជនបរទេសដែលផុតកំណត់ ឬនឹងត្រូវផុតកំណត់ក្នុងរយៈពេល ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតថ្ងៃនៃការហាមឃាត់ធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិពីប្រទេសឥណ្ឌា រយៈពេល៣០ថ្ងៃទៀត ដោយផ្អែកលើការដាក់ស្នើសុំតាមអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ស្ថានកម្ពុជាប្រចាំប្រទេសឥណ្ឌា។

បើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការិយាល័យចុះបញ្ជីជនបរទេស បានពន្យារពេលផ្តល់សេវាកម្មផ្នែកកុងស៊ុលជូនជនបរទេស ដែលកំពុងជាប់គាំង ក្នុងប្រទេសឥណ្ឌា ដោយសារមូលហេតុនៃការរាតត្បាតមេរោគ COVID-19 នៅតំបន់នានា លើពិភពលោក ក៏ដូចជាការរឹតបន្តឹងការធ្វើដំណើរ ដោយអាជ្ញាធរឥណ្ឌា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ស្ថានកម្ពុជាប្រចាំប្រទេសឥណ្ឌា៖