(ភ្នំពេញ)៖ ដូចសព្វដងនិងជាថ្មីម្តងទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន២០០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធី អបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យដឹងថា «ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម។ ស្របទៅនឹងទស្សនៈវិស័យ និងទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន ក្រៅពីឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ 19 សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធី ចំណេះដឹង ហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម។

លោក សាយ សូនី បានបន្ថែមថា ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការឧបត្ថម្ភថវិកានាពេលនេះនឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជា កាន់តែមានលទ្ធភាពទូលំទូលាយ ជួយដល់ជនងាយ រងគ្រោះបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិការ២៥ឆ្នាំ ក្នុងវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជនរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់តាមប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.prasac.com.kh  ។