(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE Cola ដប ដែលទើបនឹងប្រកាសដាក់ជូនរង្វាន់ធំទឹកប្រាក់សុទ្ធ ៥លានរៀលនាពេលថ្មីៗ ពេលនេះបានរកឃើញអ្នកឈ្នះដំបូងហើយ គឺអ្នកស្រី យឹង សំអុល រស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

អ្នកស្រី សំអុល ជាអ្នកធ្វើចម្ការម្នាក់បានរៀបរាប់ថា «ខ្ញុំបានឱ្យកូនទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola ២ដបប៉ុណ្ណោះ ពីភូមិជិតខាងមកហូបចំពេលបាយថ្ងៃត្រង់ ព្រោះចង់ឱ្យមានកម្លាំងបន្តិច ក្នុងថ្ងៃលើកផ្ទះថ្មីផង ស្រាប់តែបើកគម្របទីមួយត្រូវ១ដប ដល់តែមួលគម្របដបទីពីរក៏ត្រូវ៥លានរៀលតែម្តង។ នេះបានហៅថា សំណាងពិតមែន»។

អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រីក៏មិនជឿនឹងភ្នែកខ្លួនឯងដែរ ព្រោះមិនធ្លាប់ត្រូវរង្វាន់ធំបែបនេះ ទើបកៀរគរហៅបងប្អូនអ្នកជិតខាងដើម្បីមកជួយផ្ទៀង។ ដល់ពេល គ្រប់គ្នាថា ត្រូវ៥លាន អ្នកស្រីអរហ៊ោសឹងស្រក់ទឹកភ្នែក។

អ្នកស្រី យឹង សំអុល បានបន្ថែមថា គាត់នឹងយកទឹកប្រាក់នេះដើម្បីបង្រ្គប់ជញ្ជាំងផ្ទះដែលទើបនឹងលើកឱ្យបានគ្រប់ជ្រុងជ្រោយ និងទិញកងដៃជាកាដូដល់កូនស្រី ដែលជាអ្នកដើរទៅទិញទឹកក្រូចអាយស៍ IZE ផងដែរ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ជាច្រើនរយរង្វាន់ផងដែរ៕