(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភ្នំមាស ក្រុម៧ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើស នៅវេលាម៉ោង១១៖១៥នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

កម្លាំងនគរបាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ ផាង រិទ្ធជា (ជា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ អត្តសញ្ញាណប័ណ្ណគ្មាន កម្រិតវប្បធម៌ថ្នាក់ទី៨ (ថ្មី) ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។

ជាមួយគ្នានោះ នគរបាលដកហូតបានវត្ថុតាង និងសម្ភារចាប់យក រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៩កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕