(ព្រះសីហនុ)៖ អគ្គិភ័យកំពុងឆេះរោងចក្រស្នោរដ្ឋយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ដុំផ្សារត្រពាំងអំពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមិនទាន់ដឹងមូលហេតុ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕